សូមស្វាគមន៍ការចូលទស្សនាគេហទំព័រ ឋបនីយជីវមណ្ឌលបឹងទន្លេសាប(​ឋ​.​ជ​.​ទ​)​  
  ចូលខ្លួន | ចុះឈ្មោះជាសមាជិក
ជ្រើសរើសភាសា  
English
 
  ស្វែងរកឆាប់រហ័ស  
 
 
មាតិកាសំខាន់ៗរបស់ ឋ.ជ.ទ
 
 
 
  ទំព័រដើម | ព័ត៌មាន ​និង ​ព្រឹត្ដការ​ណ៍  
 
     
ព័ត៌មាន​ និង ​ព្រឹត្ដិការណ៍
 
  ព័ត៌មាន​    
 
សិក្ខាសាលាស្តីពី "ការបង្ហាញលទ្ឋផលនៃគម្រោង ប្រព័ន្ឋទិន្នន័យបរិស្ថាន ឋបនីយជីវមណ្ឌល បឹងទន្លេសាប"  [December 19, 2008]
សម្រាប់អ្នកពាក់ព័ន្ឋ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨ រយៈពេលមួយល្ងាច ក្រោមអធិបតីភាព ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាននៃលេខាធិការដ្ឋានជីវមណ្ឌលបឹងទន្លេសាប។ គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីជូនដំណឹងដល់អ្នកពាក់ព័ន្ឋទាំងអស់ឲ្យបានជ្រាបពីការអនុវត្តគម្រោងកន្លងមក និងពីលទ្ឋផលដែលទទួលបានទាក់ទងជាពិសេសទៅនឹងប្រព័ន្ឋទិន្នន័យដែលគម្រោងសម្រេចបាន។ អានលំអិត..
 
 
វេទិកាបង្ហាញវេបសាយ www.tsbr-ed.org  [November 2, 2007]
អនុគម្រោង ប្រព័ន្ឋទិន្នន័យ-ព័ត៌មានបរិស្ថាននៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំបង្ហាញ វេបសាយ ឹឹឹ។តសបរ-ដៀ។រង របស់ខ្លួន កាលពីរសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅសាលប្រជុំនៃការិយាល័យធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សមាសភាពអ្នកអញ្ជេីញចូលរួមមាន តំណាងមកពី ដៃគូម្ចាស់ជំនួយអភិវឌ្ឍន៍អង្គការអន្តរជាតិ និងអង្គការជាតិ និងវិទ្យាស្ថានអប់រំ ។ អានលំអិត..
 
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាកំពុងតែរងគ្រោះដោយការប្រែប្រួលអាកាសធាតុ, កម្ពុជាប្រកាសសុំជំនួយលើកម្មវិធីបន្សាំនឹងការប្រែប្រួលអាកាសធាតុ  [September 27, 2007]
ញ៉ូវយ៉ក-សរអាៈ លោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសនៅក្នុងអង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃទី២៤ខែកញ្ញាកន្លងទៅនេះថា កម្ពុជាគឺជាប្រទេសមួយ ដែលកំពុងតែរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ ហើយប្រកាសស្នើសុំជំនួយដើម្បីអនុវត្ដកម្មវិធីបន្សាំនឹងបញ្ហានេះនៅក្នុងនាមជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចបំផុតនៅលើពិភពលោក។ អានលំអិត..
 
បទល្មើសនារដូវបិទនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប  [September 20, 2007]
ខេត្តសៀមរាប ៖ រដូវបិទនេសាទបានហាមឃាត់មិនឲ្យមានរាល់ការធ្វើអាជីវកម្មតាមបែបសិប្បកម្មនេសាទ នានានៅលើផ្ទៃ បឹងបួ ទន្លេ ជាពិសេសឡូត៍នេសាទតែម្តង។ អានលំអិត..
 
ទឹកជំនន់បំផ្លាញដំណាំស្រូវអស់ជាង១៤ពាន់ហិកតានៅខេត្តកំពង់ធំ  [September 13, 2007]
ខេត្តកំពង់ធំ ៖ លោកញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយកាលពី រសៀលថ្ងៃទី៤ កញ្ញា បានអញ្ជើញទៅក្តាប់សភាពការណ៍គ្រោះមហន្តរាយ ដោយទឹកជំនន់នៅខេត្តកំពង់ធំ និងសំណេះ សំណាលជាមួយអស់លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត-ស្រុក និងថ្នាក់ដឹកនាំបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តដែលជួបជុំគ្នានៅ សាលប្រជុំសាលាខេត្តកំពង់ធំ ។ អានលំអិត..
 
 
សហគមន៍នេសាទឃុំកណ្ដែកចាបប់បានត្រីចម្លែកមួយក្បាល  [September 13, 2007]
ខេត្តសៀមរាប ៖ ត្រីចម្លែកមួយក្បាលមានទម្ងន់ប្រមាណជិត៦គីឡូក្រាម មានប្រវែង១,៣០ម៉ែត្រ មានក្បាលប្រហាក់ប្រហែល នឹងក្បាលត្រីកញ្ជនជៃ ព្រមទាំងមានខ្លួនដូចត្រីអណ្ដែងរឹង (អណ្ដែងងាំង) ដែលអ្នកស្រុកអះអាងថាមិនធ្លាប់ស្គាល់ និងមិនធ្លាប់ ឃើញទាល់តែសោះពីមុនមក។ អានលំអិត..
 
ក្រុងភ្នំពេញត្រៀមកម្លាំងទប់ទល់ទឹកជំនន់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្នើឲ្យអាជ្ញាធរក្រុងត្រៀមមធ្យោបាយសង្គ្រោះ  [August 22, 2007]
រាជធានីភ្នំពេញ ៖ ស្របពេលទឹកជំនន់ចេះតែឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យតំបន់មួយចំនួនក្នុងប្រទេស កម្ពុជាកំពុងទទួលរង នូវការគំរាមកំហែងគួរឲ្យបារម្ភនោះ អាជ្ញាធរក្រុងភ្នំពេញបានបើកកិច្ចប្រជុំដាក់វិធាន ការគ្រប់គ្រងទប់ស្កាត់ការគំរាមកំហែងនៅ ទីក្រុងភ្នំពេញ ។ កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០០៧ នៅសាលាក្រុងភ្នំពេញ ស្ថិតក្រោមអធិបតីភាព លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយអមដោយ លោកម៉ប់ សារិន អភិបាលរងក្រុងភ្នំពេញ តំណាងឲ្យលោកកែប ជុតិមា អភិបាលក្រុង ដោយមានការ ចូលរួមពីមន្ត្រីពាក់ព័ន្ឋ្រគប់លំដាប់ថ្នាក់ក្រោមឱវាទសាលាក្រុងភ្នំពេញយ៉ាងច្រើនកុះករ ។ អានលំអិត..
 
ឥទ្ឋិពលព្យុះឈ្មោះប៉ាប៊ូក ធ្វើឲ្យតំបន់ទន្លេមេគង្គលើប្រឈមមុខនឹងទឹកជំនន់  [August 8, 2007]
រាជ​ធានី​ភ្នំពេញ​ ៖​ ស្ថាន​ភាព​ទឹក​ជំនន់​នៅ​តំបន់​ភាគ​ខាង​ជើង​ទន្លេ​មេគង្គ​ នឹង​មាន​សន្ទុះ​កើន​ឡើង​ ក្នុង​ ​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ​ ខណៈ​ដែ​ល​ឥទ្ឋិពល​កូន​ព្យុះ​មួយ​ ដែល​បាន​កើត​ឡើង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​ អានលំអិត..
 
 
1 2 3 Next
 
  ព័ត៌មានសង្ខេបអំពីបឹងទន្លេសាប  
 

ផ្ទៃក្រលា

២៥០.០០០​ ​ហ.ត-៣០០.០០០ ​ហ.ត ​ក្នុងរដូវប្រាំង
១-១,៦លានហ.ត​ ​ក្នុងរដូវវស្សា

ជលសាស្ដ្រ​

រដូវប្រាំងមានកំពស់ទឹក​១-២ម​ខ្ពស់​ជាងកំរិតមធ្យមនៃកំពស់ទឹកសមុទ្រ
រដូវវស្សា​មាន​កំពស់ទឹក ​៨-១១ម​ ខ្ពស់​ ​ជាង​កំរិតមធ្យម​ នៃ​កំពស់​ទឹក​សមុទ្រ
២០% ​នៃទឹកជំនន់ទន្លេមេគង្គ ​ត្រូវហូរ​ចូលទៅក្នុងទន្លេសាប
៦២% ​​នៃ​បរិមាណ​ទឹក​ទន្លេសាប ​​មាន​​ប្រភព​មក​ពី​ទន្លេ​មេគង្គ
៣៨% ​នៃ​ទឹក​ក្នុងទន្លេសាប​​ មាន​ប្រភព​​មក​ពី​​​ តំបន់​ចំណោត​ផ្ទៃរងទឹកភ្លៀង នៃ​ទន្លេសាប
ទន្លេសាប​ភ្ជាប់​ទៅ​នឹង​ទន្លេ​មេគង្គ​ ដោយ​​មាន​បណ្ដោយ ​១០០គ.ម​ ដែល​មាន​​ចរន្ត​ទឹកហូរ​ បញ្ច្រាស​ទៅ​តាម​រដូវ​

ជីវសាស្ដ្រ

ព្រៃ​លិច​ទឹក​មាន​រុក្ខជាតិ​ប្រហែល​ ​២០០​ ​ប្រភេទ
ប្រភព​ដើម​ព្រៃលិច​ទឹក​ គ្រប​ដណ្ដប់​លើ​​ផ្ទៃដី​ជាង​ ១លាន ហិចតា ​​ក្នុង​ទសវត្ស​ទី​ ១៩៦០ ​មាន​ ​៦១៤.០០០ហ.ត​ ​និង​ក្នុង​ឆ្នាំ ១៩៩១​ មាន​ ៣៦២.០០០​ហ.ត​
ទន្លេសាប​​យ៉ាង​ហោច​ណាស់​ មានត្រី​ ២០០​​ប្រភេទ​ ​ល្មូន​​ ៤២​ប្រភេទ​​ សត្វស្លាប​ ​២២៥ ​ប្រភេទ​ ​និង​ ថនិកសត្វ ​៤៦ ប្រភេទ

សេដ្ឋកិច្ចសង្គម
មាន​ប្រជាជន​ចំនួន​ ​១.២លាន នាក់ ​រស់​​នៅ​ក្នុង​តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ​ ៥​ ​និង​​៦
ទិន្នផល​ត្រី​ នៅ​ទន្លេសាប ក្នុង​​មួយ​ឆ្នាំ​មាន​​ ២៣០.០០០​តោន ​​(ជាង​ ៥០% នៃ ​ទិន្នផល​​​ក្នុង​ប្រទេស​សរុប​)​
   
 
 
 
  ចំនួនអ្នកទស្សនាអនឡាញៈ​ 186
ចំនួនអ្នកទស្សនាៈ​ 2855581
 
   
 
រក្សាសិទ្ឋិឆ្នាំ​២០០៦ ដោយលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប
បង្ហាញទ្រង់ទ្រាយល្អជាមួយអេក្រង់ 1024x768 និង​ IE 4.x & Above