យន្តការផ្លាស់ប្ដូរទិន្នន័យព័ត៌មាននៃឋបនីយជីវមណ្ឌលបឹងទន្លេសាបសូមស្វាគមន៍!
តើអ្វីទៅជាមណ្ឌលផ្លាស់ប្ដូរព័ត៌មាន?
ពាក្យ «មជ្ឈមណ្ឌលផ្លាស់ប្ដូរព័ត៌មាន» មានប្រភពដើមមកពីស្ថាប័នហិរញ្ញវត្ថុ ដែលនៅទីនោះមានការផ្លាស់ប្ដូរមូលប្បទានប័ណ្ណ និងវិក័យប័ត្រក្នុងចំណោមសមាជិកធនាគារកណ្ដាល គឺដើម្បីឲ្យសមតុល្យសុទ្ឋស៊ីគ្នាទៅនឹងសាច់ប្រាក់ជាក់ស្ដែង។ បច្ចុប្បន្នអត្ថន័យនេះត្រូវបានប្រើប្រាស់ពង្រីកយ៉ាងទូលំទូលាយ ដោយរួមបញ្ចូលទាំងស្ថាប័ននានាដែល អាចធ្វើការជាមួយគ្នាបាន ទាំងអ្នកដែលស្វែងរក និងអ្នកផ្ដល់ផលិតផល សេវាកម្ម ឬព័ត៌មាន សំដៅបន្ស៉ីគ្នារវាងតំរូវការ និងការផ្គត់ផ្គង់។
ហេតុអ្វីចាំបាច់មានយន្តការផ្លាស់ប្ដូរទិន្នន័យព័ត៌មាន?
ស្ថានភាពឋបនីយជីវមណ្ឌល ផ្ដោតលើការបន្ស៉ីគ្នារវាងកិច្ចអភិរក្សជីវចំរុះ ជាមួយនឹងការអភិវឌ្ឍន៍ដោយចីរភាព។ គោលបំណងនេះនឹងមិនអាចទទួលបាននោះទេ បើគ្មានកិច្ចសហប្រតិបត្ដិការ និងសំរបសំរួលក្នុងចំណោមអ្នកពាក់ព័ន្ឋទាំងអស់។លទ្ឋភាព និងការចែករំលែកព័ត៌មាន គឺជាមូលដ្ឋានសំរាប់ជាដំណោះស្រាយដោយការចូលរួម។
«យន្តការផ្លាស់ប្ដូរទិន្នន័យព័ត៌មាន» ដែលផ្អែកតាមទ្រឹស្ដីនៃការចូលរួមយ៉ាងទូលំទូលាយ និងលទ្ឋភាពទាំងការផ្ដល់ និងទទួល គឺជាអាទិភាពចំបង។ វាត្រូវធានាថាគ្រប់ស្ថាប័នពាក់ព័ន្ឋទាំងអស់មានលទ្ឋភាពក្នុងការទទួលបានទិន្នន័យព័ត៌មានដែលខ្លួនត្រូវការ ដើម្បីជំរុញលើកស្ទួយ និងសំរបសំរួលដល់ការគ្រប់គ្រងធនធាន ប្រកបដោយនិរន្តរភាពក្នុងឋបនីយ ជីវមណ្ឌលបឹងទន្លេសាប។
យ.ផ្ល.ព ត្រូវបានដឹកនាំសំរបសំរួលដោយ ល.ឋ.ជ.ទ។ |