សេចក្តីព្រាងក្របខណ្ឌគោលនយោបាយរួមនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងយន្តការសម្របសម្រួល
គោលនយោបាយរួម ដែលស្នើឡើងដោយ លេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប ផ្តល់នូវមូលដ្ឋានសម្រាប់ការធ្វើ សមាហរណកម្ម ផ្នែក ទាំងឡាយនៃគម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប និងជាវិធីសាស្ត្រដោះស្រាយដោយផ្អែកតាមការព្រម ព្រៀងធ្វើសម្បទាន សំដៅគ្រប់គ្រង ធនធាន នៅបឹងទន្លេសាប។ គោលនយោបាយរួមទាំងនេះ (ក្នុងទស្សនៈចែករំលែករួមគ្នាតាមរយៈ អ្នកពាក់ព័ន្ឋ) ផ្តល់ នូវគោលការណ៍ សម្រាប់ ធ្វើ ការសម្របសម្រួល និងធ្វើសកម្មភាពរួមសំដៅជម្រុញការអភិវឌ្ឍធនធាន និងការ អភិរក្សជីវចម្រុះដោយនិរន្តរភាព និងកាត់បន្ថយ ទំនាស់ចំពោះ ការប្រើប្រាស់ធនធានឲ្យបានដល់កម្រិតអប្បបរមា។
សំណើគោលនយោបាយរួម 
គោលនយោបាយរួមចំនួន ៣៤ ដែលផ្តោតទៅលើបញ្ហាស្តីពីការគ្រប់គ្រងធនធានធម្មជាតិ នេះ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺ ៖ ការអភិរក្ស ការអភិវឌ្ឍដោយចីរភាព និងការស្រាវជ្រាវ។ ប្រភេទទាំងអស់នេះ មានលក្ខណៈស្របគ្នាទៅនឹងគោល បំណងរបស់ឋបនីយជីវមណ្ឌល បឹង ទន្លេសាប ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ។
|