សូមស្វាគមន៍ការចូលទស្សនាគេហទំព័រ ឋបនីយជីវមណ្ឌលបឹងទន្លេសាប(​ឋ​.​ជ​.​ទ​)​  
  ចូលខ្លួន | ចុះឈ្មោះជាសមាជិក
ជ្រើសរើសភាសា  
English
 
  ស្វែងរកឆាប់រហ័ស  
 
 
» អំពីគម្រោង
 ទីតាំង
 លេខាធិការដ្ឋាន
 ប្រព័ន្ធធារាសាស្រ្ត
 តំបន់ស្នូល
 សៀវភៅរូបភាព
» នយោបាយ និង យុទ្ធសាស្រ្តទូទៅ
» គម្រោង និង កម្មវិធី
» វិស័យសំខាន់ៗ និង បញ្ហា
» ដៃគូ
» បណ្តាញអង្គការក្រៅរដ្ឋាភិបាល
» ទំនាក់ទំនង
 
 
 
  ទំព័រដើម | អំពីគម្រោង  
     
 
អំពីគម្រោង
 

ឋបនីយជីវមណ្ឌលបឹងទន្លេសាប​សូមស្វាគមន៍!

បឹង​ទន្លេសាប​គឺ​ជា​តំបន់​ដី​សើម​ទឹក​សាប​ដែល​មាន​សារៈសំខាន់ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ​បឹង​នេះ​ជា​ប្រភព​ទ្រទ្រង់​ដល់​ប្រជា​ជន​យ៉ាង​ច្រើន​ ​តាមរយៈ​ធនធាន​ជលផល​និង​ការ​ផ្គត់ផ្គង់​ទឹកសាប ​និង​ជា​ជំរក​ជីវ​ចំរុះ​សំខាន់​ចុងក្រោយ​គេ​មួយ​ក្នុង​ប្រទេស​មួយ​ចំនួននៅអាស៊ី។​

ឆ្នាំ​ ​១៩៩៧​ ​បឹង​ទ​ន្លេសាប​ត្រូវ​បាន​កំណត់​ជា​ ​ឋ​.​ជ​ ​ក្រោម​កម្មវិធី ​អង្គការ​យូណេស្កូ​ ​មួយ​ដែល​មាន​ឈ្មោះ​ថា​មនុស្ស​ជាតិ ​និង​ជីវ​មណ្ឌល។​ ​ឋ.ជ​ ​ដំបូង​គេ​បង្អស់​ក្នុង​កម្ពុជា​គឺ​ ​ឋ.ជ.ទ​ ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវការ​ ​និង​អនុម័ត​ដោយ ​ព្រះ​រាជ​ក្រិត្យ​ កាលពី​ថ្ងៃ​ទី​ ​១០​ ​ខែ​ ​មេសា​ ​ឆ្នាំ​ ​២០០១។​

លេខាធិការដ្ឋាន​ឋបនីយ​ជីវមណ្ឌល​បឹងទន្លេសាប​ ត្រូវបានបង្កើត​ឡើង​ដោយ​ អនុក្រិត្យ​ ​ដើម្បី​ជំរុញ​ដល់​កិច្ច​សហ​ប្រតិបត្ដិការ​ទំនាក់​ទំនង​ ​និង​ផ្លាស់​ប្ដូរ​ចំណេះ​ដឹង​ ​រវាង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ឋ​ទៅ​នឹង​ជីវមណ្ឌល​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​កំពុង​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើក​កំពស់​កិច្ច​គ្រប់​គ្រង​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​អាង​ទន្លេសាប​ ​នៃ​ប្រទេស​កម្ពុជា​។​ ឆ្នាំ ​២០០២​ ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​បាន​ចាប់​ផ្ដើម​ ​គំរោង​គ្រប់​គ្រង​ប​រិស្ថាន​បឹង​ទន្លេសាប​ ​(​គ​.​គ្រ​.​ប​.​ទ​)​ ដែល​ជា​ផ្នែក​មួយ​នៃ​បណ្ដុំ​គំរោង​ផ្ដួច​ផ្ដើម​លើ​ទន្លេសាប​។​ ក្រៅ​អំពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​មូល​និធិបរិស្ថាន​ពិភពលោក​ ​(​ម​.​ប​.​ព​)​ ​និង​កម្មវិធីសហសវត្ស​ ២១ ​របស់​ ​កម្មវិធីអភិ​វឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​ ​កំពុង​គាំ​ទ្រ​ដល់​គំរោង​នេះ​។​

គ​.​គ្រ​.​ប​.​ទ​ ​មាន​គោល​បំណង​ពង្រឹង​ប្រព័ន្ឋ​ និង​អភិវឌ្ឍ​សមត្ថភាព​សំរាប់​ធ្វើ​ការ​សំរប​សំរួល​ និង​ធ្វើ​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​ផ្អែក​តាម​សហគមន៍​ ​និង​ការ​អភិរក្ស​ជីវ​ចំរុះ​ក្នុង​ឋបនីយ​ជីវ​មណ្ឌល​ទន្លេសាប​ ​(​ឋ​.​ជ​.​ទ​)​។​

ប្រព័ន្ឋ​ទិន្នន័យ​ព័ត៌មាន​បរិស្ថាន​ជីវ​មណ្ឌល​ទន្លេសាប​ ​(​ប្រ​.​ទ​.​ប​.​ជ​.​ទ​)​ ​និង​វេប​សាយ​ឋ​.​ជ​.​ទ​ ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្នែក​មួយ​ថិត​ក្រោម​ ​គ​.​​គ្រ​.​ប​.​ទ​ ​ដើម្បី​ជួយ​ពង្រឹង​ការ​សំរប​សំរួល​ ​និង​ធ្វើ​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ជីវ​មណ្ឌល​ទនេ្លសាប​ ​ហើយ​ដែល​វេប​សាយ ​​​ឋ​.​ជ​.​ទ​ ​នេះ​គឺ​ជា​មជ្ឈ​មណ្ឌល​មូលដ្ឋាន​ព័ត៌មាន​ជា​ផ្លូវ​ការ​ស្ដី​ពី​ជីវ​មណ្ឌល​ទន្លេ​សាប​។

 

 

 

     
 
ROYAL DECREE   ព្រះរាជក្រិត្យ
ស្តី​អំ​ពី​កា​រ​ប​ង្កើ​ត​​​ ​និ​ង​គ្រ​ប់​គ្រ​ង​ឋ​ប​នី​យ​ជី​វ​ម​ណ្ឌ​ល​បឹង​ទ​ន្លេ​សា​ប​​
[ភាសាខ្មែរ|អង់គេ្លស]

 
  ព័ត៌មានសង្ខេបអំពីបឹងទន្លេសាប  
 

ផ្ទៃក្រលា

២៥០.០០០​ ​ហ.ត-៣០០.០០០ ​ហ.ត ​ក្នុងរដូវប្រាំង
១-១,៦លានហ.ត​ ​ក្នុងរដូវវស្សា

ជលសាស្ដ្រ​

រដូវប្រាំងមានកំពស់ទឹក​១-២ម​ខ្ពស់​ជាងកំរិតមធ្យម​ នៃកំពស់ទឹកសមុទ្រ
រដូវវស្សា​មាន​កំពស់ទឹក ​៨-១១ម​ ខ្ពស់​ ​ជាង​កំរិតមធ្យម​ នៃ​កំពស់​ទឹក​សមុទ្រ
២០% ​នៃទឹកជំនន់ទន្លេមេគង្គ ​ត្រូវហូរ​ចូលទៅក្នុងទន្លេសាប
៦២% ​​នៃ​បរិមាណ​ទឹក​ទន្លេសាប ​​មាន​​ប្រភព​មក​ពី​ទន្លេ​មេគង្គ
៣៨% ​នៃ​ទឹក​ក្នុងទន្លេសាប​​ មាន​ប្រភព​​មក​ពី​​​ តំបន់​ចំណោត​ផ្ទៃរងទឹកភ្លៀង នៃ​ទន្លេសាប
ទន្លេសាប​ភ្ជាប់​ទៅ​នឹង​ទន្លេ​មេគង្គ​ ដោយ​​មាន​បណ្ដោយ ​១០០គ.ម​ ដែល​មាន​​ចរន្ត​ទឹកហូរ​ បញ្ច្រាស​ទៅ​តាម​រដូវ​

ជីវសាស្ដ្រ

ព្រៃ​លិច​ទឹក​មាន​រុក្ខជាតិ​ប្រហែល​ ​២០០​ ​ប្រភេទ
ប្រភព​ដើម​ព្រៃលិច​ទឹក​ គ្រប​ដណ្ដប់​លើ​​ផ្ទៃដី​ជាង​ ១លាន ហិចតា ​​ក្នុង​ទសវត្ស​ទី​ ១៩៦០ ​មាន​ ​៦១៤.០០០ហ.ត​ ​និង​ក្នុង​ឆ្នាំ ១៩៩១​ មាន​ ៣៦២.០០០​ហ.ត​
ទន្លេសាប​​យ៉ាង​ហោច​ណាស់​ មានត្រី​ ២០០​​ប្រភេទ​ ​ល្មូន​​ ៤២​ប្រភេទ​​ សត្វស្លាប​ ​២២៥ ​ប្រភេទ​ ​និង​ ថនិកសត្វ ​៤៦ ប្រភេទ

សេដ្ឋកិច្ចសង្គម
មាន​ប្រជាជន​ចំនួន​ ​១.២លាន នាក់ ​រស់​​នៅ​ក្នុង​តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ​ ៥​ ​និង​​៦
ទិន្នផល​ត្រី​ នៅ​ទន្លេសាប ក្នុង​​មួយ​ឆ្នាំ​មាន​​ ២៣០.០០០​តោន ​​(ជាង​ ៥០% នៃ ​ទិន្នផល​​​ក្នុង​ប្រទេស​សរុប​)​
   
 
 
     
  ចំនួនអ្នកទស្សនាអនឡាញៈ​ 175
ចំនួនអ្នកទស្សនាៈ​ 2855679
 
   
 
រក្សាសិទ្ឋិឆ្នាំ​២០០៦ ដោយលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប
បង្ហាញទ្រង់ទ្រាយល្អជាមួយអេក្រង់ 1024x768 និង​ IE 4.x & Above